ខ្យល់កន្ត្រាក់រលំរបាសង្កត់ចំ អាជីវករលក់មាសម្នាក់ស្លាប់

សៀមរាប ៖ បុរសម្នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងគ្រោះខ្យល់កន្ត្រាក់ បណ្តាលឱ្យដួលបាក់របាកាត់ទទឹងថ្នល់សង្កត់ចំ ខណៈកំពុងជិះម៉ូតូ កាលពីវេលាម៉ោង ៥និង២០នាទី ល្ងាច ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅក្បែរផ្សារលើ  ក្រុងសៀមរាបខេត្តសៀមរាប ។ 

ជនរងគ្រោះមានឈ្មោះ ផេង ចន្ធូ អាយុ៤៤ឆ្នាំ មានមុខរបរលក់មាស នៅផ្សារលើ និងអ្នករងរបួស មិនទាន់ស្គាល់អត្តសញ្ញាណ ។ 

សូមជម្រាបថា ក្នុងភូមិសាស្ត្រខេត្តសៀមរាប មានភ្លៀង ផ្គររន្ទះ និងខ្យល់ព្យុះ(ខ្យល់កន្ត្រាក់) បណ្តាលឱ្យដួលបាក់របាកាត់ទទឹងថ្នល់បាត់បង់ជីវិតម្នាក់ និងការតុបតែងមួយចំនួន ក្នុងក្រុងសៀមរាប ក៏រងការបាក់រលំខូចខាត។ ភ្លាមៗនេះដែរ គណៈបញ្ជាការឯកភាពខេត្តនិងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចាត់កម្លាំងចុះកាត់ រុះរើជាបន្ទាន់ ដើម្បីបញ្ចៀសការកកស្ទះចរាចរ និងឧបទ្ទវហេតុផ្សេងៗ បានរួចរាល់ហើយ នៅវេលាម៉ោង ៧និង២០នាទីយប់ ថ្ងៃខែដដែល ៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *